កញ្ជ្រោងមួយបានឃើញ
ក្អែកឆក់បានសាច់ងៀតមួយដុំ ដែលអ្នកស្រុកដាក់ហាល នៅលើរានហាល ។ នៅពេលដែល
ក្អែកពាំសាច់នោះ ចុះទៅទុំ នៅលើមែកឈើ កញ្ជ្រោងក៏ដើរមកក្រោមដើមឈើ ហើយពោលថា៖
ឱ! ខ្លួនខ្ញុំអើយ បានជួបក្អែកហើយ តែគ្មាននិស្ស័យ
បានស្តាប់សំនៀង ក្អែកសត្វបក្សី ដែលខ្ញុំឮល្បី
ថាពិរោះណាស់ ។
ក្អែកឮកញ្ជ្រោងពោលសសើរ ថាខ្លួនមានសម្លេងពិរោះ ហើយថែមទាំង មានចិត្ត ចង់ស្តាប់សម្លេងខ្លួនច្រៀងទៀតផង ក្អែកក៏ខំប្រឹងបំប៉ោងបំពង់ក ស្រែកបូលខ្លាំងៗឡើងភ្លាម ដោយភ្លេចគិតដល់សាច់ងៀតកំពុងពាំនៅជាប់ចំពុះ បណ្តាលឲ្យសាច់នោះ ជ្រុះធ្លាក់មក។ ភ្លាមនោះ កញ្ជ្រោងក៏ស្ទុះភ្លែត ទៅត្របាក់ស៊ីសាច់ ដែលរបូតជ្រុះ ពីមាត់ក្អែកមកនោះ អស់រលីង ។ លុះស៊ីអស់ហើយ កញ្ជ្រោងក៏ពោលទៅកាន់ក្អែកថា៖
“បងក្អែក! បងពិតជា មានសម្លេងពិរោះអស្ចារ្យ
ក៏ប៉ុន្តែ ទាស់ត្រង់បង មានប្រាជ្ញាខ្លីបន្តិច” ៕

មិនត្រូវជឿពាក្យបញ្ចើចបញ្ចើ របស់មនុស្ស ដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។
(ដកស្រង់ចេញពីសៀវភៅ រឿងល្បើកនិងរឿងនិទាន ភាគទី១)

0 comments:
Post a Comment