កាលពីព្រេងនាយ
ឥន្ទ្រីនិងកញ្ជ្រោងបានចងមិត្តនឹងគ្នា
ដោយជ្រើសយកដើមឈើមួយ ធ្វើជាលំនៅ
។ ឥន្ទ្រីធ្វើសំបុកនៅលើ
ចុងឈើ ឯកញ្ជ្រោងកាយរូងមួយ នៅក្បែរគល់ឈើធ្វើជាជម្រក ។ មិនយូរប៉ុន្មាន កញ្ជ្រោងនិងឥន្ទ្រី ក៏មានកូនរៀងៗខ្លួន ។ ថ្ងៃមួយ នៅពេលដែលកញ្ជ្រោងចេញទៅស្វែងរកចំណី
ឥន្ទ្រីបានលបឆាបចាប់កូនកញ្ជ្រោង ដែលកំពុងរត់
លេងនៅក្បែររូងរបស់វា មកធ្វើជាអាហារ ។ ខណៈដែលមេកញ្ជ្រោង ត្រឡប់មកដល់រូងវិញ រកកូនវាមិនឃើញ វាក៏ងើយមើលទៅសំបុកឥន្ទ្រី ដើម្បីសួរដំណឹងពីកូនរបស់វា ។ នៅពេលដែលវាងើយមើលទៅសំបុកឥន្ទ្រី កញ្ជ្រោងក៏បានឃើញស្បែក និងរោមរបស់កូនវា ជាប់នៅរាយប៉ាយ ពាសពេញមែកឈើ ។ ពេលនោះ កញ្ជ្រោងក៏យល់ភ្លាម ថាមានអ្វីកើតឡើង ។ ប៉ុន្តែ ការឈឺចាប់ចំពោះការបាត់បង់កូនរបស់វា មិនស្មើនឹងការ
ឈឺចាប់ចំពោះខ្លួនវា ដែលមិនអាចសងសឹក ឲ្យកូនវាបាននោះឡើយ ។
ពីរបីថ្ងៃក្រោយមក អ្នកស្រុកម្នាក់ បានយកមាន់ស្ងោរមួយ មកដាក់សែនថ្វាយអ្នកតា នៅក្នុងខ្ទមមួយក្បែរនោះ ។ បន្ទាប់ពីអ្នកស្រុកដើរចេញទៅ ឥន្ទ្រី ក៏ហើរទៅឆាបយកមាន់ស្ងោរនោះ មកធ្វើជាអាហារ ។ ហេតុតែកម្មពៀរ ឥន្ទ្រីបានចាប់ដោយភ្លើងធូបមួយសរសៃ នៅក្នុងក្រញ៉ាំរបស់វា ។ នៅពេលដែលឥន្ទ្រី ហើរយកមាន់ស្ងោរ មកដល់សំបុករបស់វា ភ្លើងធូបក៏បានធ្លាក់ ទៅទើរនៅលើសំបុកវា បណ្តាលឲ្យឆាបឆេះសំបុក និងកូនតូចៗ ដែលមិនទាន់ចេះហើរនៅឡើយនោះ ធ្លាក់មកដីស្លាប់យ៉ាងទាន់ហន់ ។ បន្ទាប់ពីបានឃើញភ្លើងឆេះសំបុក និងកូនឥន្ទ្រីធ្លាក់មកដល់ដី កញ្ជ្រោងក៏ដើរទៅ ខាំហែកកូនឥន្ទ្រីទាំងនោះ ស៊ីជាអាហារអស់ទៅ ៕
អ្នកសាងបាបកម្ម រមែងទទួលផលកម្ម អំពីទង្វើរបស់ខ្លួន

0 comments:
Post a Comment