Searching...
Friday, April 20, 2012

រឿង បក្សី ម្រឹគ និង ជ្រឹង 

កាលពីព្រេងនាយ ពពួកសត្វបក្សីនិងសត្វម្រឹគ បានធ្វើសង្គ្រាម បង្ក្រាបគ្នាទៅវិញទៅមក ។ នៅក្នុងសង្គ្រាមនោះ ពេលខ្លះជ័យជំនះ បានទៅលើពួកសត្វបក្សី ហើយពេលខ្លះទៀត
ជ័យជម្នះបានធ្លាក់ទៅ ក្នុងកណ្តាប់ដៃពួកសត្វម្រឹគ ។ សង្គ្រាមរវាងសត្វបក្សីនិងសត្វម្រឹគ បានប្រព្រឹត្តិទៅអស់រយៈកាលជាច្រើនឆ្នាំ ដោយគ្មានក្រុមណាមួយ អាចយកជ័យជម្នះជាប្រចាំ បានឡើយ ។ ចំណែកជ្រឹង ដែលជាសត្វពូកែខាងអែបអប គ្មានជំហរច្បាស់លាស់ ពួកវាតែងតែចូលដៃជួយប្រយុទ្ធជាមួយនឹងក្រុមសត្វ ដែលមានប្រៀបជាងគេតែប៉ុណ្ណោះ ។ 
លុះដល់សម័យមួយ សត្វបក្សីនិងសត្វម្រឹគ បានស្រុះស្រួលគ្នាឈប់ធ្វើសង្គ្រាម ។ នៅក្នុងការប្រកាសសន្តិភាព សត្វទាំងពីរក្រុមបានសង្កេតឃើញថា ជ្រឹងគឺជាសត្វដែលគ្មានភាពស្មោះត្រង់នឹងក្រុមណាមួយឡើយ ។ ដូច្នេះ ទាំងពួកសត្វបក្សី និងពួកសត្វម្រឹគ បានបណ្តេញជ្រឹងចេញពីក្រុមបក្សរបស់ខ្លួន ។ ចាប់តាំងពីពេលនោះមក 
ជ្រឹងបានគេចខ្លួនពួនអាត្មានៅក្នុងទីងងឹតជានិច្ច ។ ទោះបីស្វែងរកចំណីអាហារ ពួកវាលបចេញមក តែក្នុងពេលយប់ងងឹតតែប៉ុណ្ណោះ ៕ 
"អ្នកដែលគប់មិត្តដើម្បីរកតែប្រយោជន៍ផ្ទាល់ខ្លួនមិនអាចរកមិត្តបានទេ

0 comments:

Post a Comment

Total Pageviews

 
Back to top!