មានអាយុកាន់តែច្រើនទៅ
ភាពស្វាហាប់ ក៏កាន់តែចុះឱនថយ
ជាលំដាប់ ។ ថ្ងៃមួយ អនិច្ចា
ស្វែងរកចាប់កណ្តុរមិនបានសោះ
ព្រោះរត់លែងរហ័ស ដូចពួកកណ្តុរ
ក៏គិតក្នុងចិត្តថា
បើសិនជារកចាប់កណ្តុរ
យកមកធ្វើជាចំណីមិនបានទេ
ជីវិតខ្លួន ប្រាកដជាផុតរលត់
នៅក្នុងគ្រានេះហើយ ។
នៅពេលកំពុងខ្វល់ខ្វាយ អនិច្ចា
បាននឹកឃើញមធ្យោបាយមួយ
ដើម្បីចាប់សត្វកណ្តុរ
យកមកធ្វើជាចំណី ។
នៅក្បែរដំបូកមួយ ស្ថិតនៅក្រោយភូមិ កណ្តុរមួយហ្វូង បាននាំគ្នាទៅកាយរន្ធ ធ្វើជម្រកនៅទីនោះ ដើម្បីគេចពី ពួកឆ្មាក្នុងភូមិ ។ អនិច្ចា បានលបចូល ទៅលួចមើលហ្វូងកណ្តុរទាំងនោះ ហើយសង្កេតឃើញថា ហ្វូងកណ្តុរតែងនាំគ្នា ចេញទៅរកចំណី នៅក្នុងវាលស្រែ នៅពេលថ្ងៃបាក់រសៀល និងត្រឡប់មកកាន់ ជម្រកវិញ នាពេលថ្ងៃរៀបលិច ។ បន្ទាប់ពីបានសង្កេត អំពីដំណើរប្រចាំថ្ងៃ របស់ហ្វូងកណ្តុររួចហើយ អនិច្ចាក៏បានចូលទៅអង្គុយស្មឹងស្មាធិ នៅត្រង់ចំណុចមួយ ស្ថិតនៅក្បែរផ្លូវ ដែលហ្វូងកណ្តុរដើរទៅមក ។ នៅពេលដែលហ្វូងកណ្តុរ ចេញទៅរកចំណី
នៅក្នុងវាលស្រែ បានឃើញអនិច្ចា កំពុងអង្គុយស្មឹងស្មាធិនៅក្បែរផ្លូវ ក៏នាំគ្នារត់ចូលរន្ធវិញអស់ ។ មួយសន្ទុះក្រោយមក កណ្តុរចាស់មួយ ដែលទំនងជាមេគេ បានលបចេញពីក្នុងរន្ធមក ហើយឃើញ អនិច្ចា នៅអង្គុយស្ងៀមធ្មឹង វាក៏ស្រែកសួរអនិច្ចាពីចម្ងាយថា៖ “នែ!អនិច្ចា តើឯងមកអង្គុយធ្វើអ្វី នៅកណ្តាលវាលស្រែដូច្នេះ? ឬមួយក៏ម្ចាស់របស់ឯង បានបំបរបង់ចោល?”។ ឮកណ្តុរសួរវាដូច្នោះ អនិច្ចាក៏ឆ្លើយតបទៅវិញថា៖ “ឱម្នាលកណ្តុរ កាលពីយើងនៅក្មេង យើងបានប្រព្រឹត្តបាបកម្ម លើកណ្តុរច្រើនណាស់ ដូច្នេះហើយ បានជាយើងមកតាំងសមាធិនៅទីនេះ ដើម្បីសុំខមាទោសពីអ្នករាល់គ្នា ។ មិនតែប៉ុណ្ណោះ យើងបានលាលែង ឈប់ទទួលទានសាច់ ជាអាហារទៀតហើយ គឺយើងស៊ីតែផ្លែឈើប៉ុណ្ណោះ” ។ នៅពេលដែលបានឮ អនិច្ចាពោលដូច្នោះ កណ្តុរទាំងអស់ ក៏កើតមានសេចក្តីទុកចិត្ត មកលើអនិច្ចា ហើយក៏ចេញដើរទៅមក ស្វែងរកចំណី ដោយគ្មានការព្រួយបារម្ភ អំពីវត្តមានរបស់អនិច្ចា ក្បែរនោះឡើយ។ ថ្ងៃមួយ កណ្តុរចាស់ដែលជាមេគេ បានសង្កេតឃើញថា ហ្វូងកណ្តុរហាក់ដូចជាមានគ្នា កាន់តែតិចទៅៗ ។ ចំណែកឯអនិច្ចា វាហាក់ដូចជាមានភាព ធាត់ទ្រលុកទ្រលន់ជាងមុន ។ ពេលនោះ កណ្តុរចាស់ក៏ចាប់ផ្តើម មានការ
សង្ស័យលើរូបអនិច្ចា ។ ថ្ងៃមួយ កណ្តុរចាស់នោះ បានលបចូលទៅពួននៅទីមួយ ដើម្បីសង្កេតមើល សកម្មភាពរបស់ឆ្មា ក៏បានឃើញឆ្មាអនិច្ចា លបចាប់កណ្តុរ ដែលដើរនៅក្រោយគេបំផុតស៊ីជាអាហារ ។ កណ្តុរចាស់ក៏បន្ទីរបន្ទាន់កោះប្រជុំ ប្រាប់ពួកកណ្តុរទាំងអស់ឲ្យបានដឹងអំពីគំនិតបោកប្រាស របស់ឆ្មាសុំសីល បន្ទាប់មក កណ្តុរចាស់ក៏ចេញទៅស្រែក
ប្រាប់អនិច្ចា ពីចម្ងាយថា៖
អូហ៎!អនិច្ចាឆ្មាសុំសីល អ្នកពិតជាទមិឡប្រេតតិរិច្ឆាន
ហ៊ានយកធម៌មកធ្វើជាស្ពាន បោកប្រាសយើងបានគួឲ្យស្តាយ ។
តែចាប់ពីពេលនេះតទៅ ឯងត្រូវចាកចេញឲ្យបានឆ្ងាយ
ព្រោះយើងឈប់ចាញ់កលឧបាយ នៃឆ្មាចង្រៃឯងទៀតហើយ ៕
"អ្នកដែលកាន់សីល មិនមែនសុទ្ធតែឥតមន្ទិលនោះទេ"

0 comments:
Post a Comment