Searching...
Thursday, April 26, 2012

រឿង ឥន្ទ្រីនិងសិង្ហ

ឥន្ទ្រីមួយបានហើរសំកាំង ស្វែងរកចំណីនៅលើអាកាស ក៏បានឃើញសិង្ហមួយ កំពុងដេកនៅក្រោមដើមឈើ ។  ភ្លាមនោះ ឥន្ទ្រីក៏ចុះទៅទំលើមែកឈើ ហើយនិយាយសុំសិង្ហធ្វើជាមិត្ត ដើម្បីជួយការពារគ្នាទៅវិញទៅមក ។
ពេលបានស្តាប់សំណើរបស់ឥន្ទ្រីហើយ សិង្ហក៏ឆ្លើយប្រាប់ឥន្ទ្រីថា៖ “យើងមិនជំទាស់ នឹងគោលបំណងរបស់ឯងទេ ក៏ប៉ុន្តែ ឯងគួរតែយោគយល់ ដល់ចិត្តមន្ទិលសង្ស័យរបស់យើង អំពីភក្តីភាពរបស់ឯង ព្រោះថា តើយើងអាចជឿទុកចិត្ត អ្នកដែលមានស្លាប បានប៉ុនណា កាលបើអ្នកអាចហោះហើរចោលគូកន នៅពេលណាក៏បានដែរនោះ?” 

មុននឹងចងសម្ព័ន្ធមិត្ត ត្រូវគិតពិចារណា ឲ្យបានល្អិតល្អន់!!

0 comments:

Post a Comment

Total Pageviews

 
Back to top!