Searching...
Thursday, April 26, 2012

រឿង ដូនចាស់និងសត្វចចក


ឈប់យំភ្លាម!” ដូនចាស់ម្នាក់បាននិយាយ គំរាមចៅរបស់គាត់ ដែលកំពុងអង្គុយយំ ។ “បើឯងនៅតែ មិនព្រមឈប់យំទេ អញនឹងបោះឯង ឲ្យសត្វចចកស៊ីជាមិនខាន” ។​ គាប់ជួនពេលនោះ មានសត្វចចកមួយ ដើរមកដល់ បានឮសម្តីដូនចាស់ភ្លាម ក៏ដើរលបៗ ចូលទៅសង្កេតមើលទិដ្ឋភាព ជុំវិញផ្ទះដូនចាស់នោះ ។ ចចកគិតក្នុងចិត្តថាៈ ថ្ងៃនេះ 

អញមានសំណាងធំហើយ ។ មិនយូរមិនឆាប់ អាក្មេងតូចនេះ នឹងស្រែកយំទៀតជាមិនខាន ។ ដូច្នេះ អញនឹងបាន ចំណីឆ្ងាញ់ ស៊ីចម្អែតក្រពះ ជាក់ជាប្រាកដ ។ លុះគិតឃើញដូច្នោះហើយ ចចកក៏ចូលទៅសម្ងំពួន ចាំនៅក្នុង គុម្ពោតព្រៃមួយ ក្បែរផ្ទះដូនចាស់ ។ មួយស្របក់ក្រោយមក ចចកក៏បានឮក្មេងនោះ ស្រែកយំយ៉ាងខ្លាំង ម្តងទៀត។ រំពេចនោះ ចចកក៏ស្ទុះចេញពីកន្លែងលាក់ខ្លួនយ៉ាងរហ័ស ហើយរត់មកឈរអើតក្បាល មើលទៅដូនចាស់ តាមចន្លោះ 
បង្អួច ដើម្បីរង់ចាំស៊ីកូនក្មេង ។ គ្រាន់តែក្រឡេកឃើញចចកភ្លាម ដូនចាស់ក៏ពន្យុះឆ្កែរបស់គាត់ ដែលកំពុងតែដេក នៅក្រោមផ្ទះឲ្យដេញខាំចចកនោះ រត់ចូលព្រៃបាត់ទៅ ៕ 
ពាក្យសន្យារបស់បច្ចាមិត្ត មិនប្រាកដថា អាចយកជាការបាន គ្រប់កាលៈទេសៈនោះទេ

0 comments:

Post a Comment

Total Pageviews

 
Back to top!