ឆ្មាចាស់ក៏នឹកឃើញកលល្បិចមួយ ដែលអាចធ្វើឲ្យកណ្តុរ ឈប់ខ្លាចរអារ ហើយហ៊ានដើរមកជិតប្រសិនបើវាក្លែងខ្លួនធ្វើជាស្បោងដាក់ឥវ៉ាន់ ឬជាឆ្មាងាប់ ។ លុះរិះគិតឃើញដូច្នោះហើយ ឆ្មានោះក៏បានថ្ពក់ជើងក្រោយរបស់វា ជាប់ទៅនឹងផ្លានដំបូលផ្ទះ ហើយទម្លាក់ក្បាល សំយុងចុះក្រោម ។ មិនយូរប៉ុន្មាន កណ្តុរចាស់មួយដែលមានប្រាជ្ញា បានឃើញសភាវៈស្បោង ដែលមានរាងដូចសត្វឆ្មា ត្រូវបានគេដាក់ព្យួរ សំយុងក្បាលចុះក្រោមដូច្នោះ វាក៏ខ្សឹបប្រាប់គ្នីគ្នាថា៖ “តាំងពីដើមរៀងមក អញមិនដែលឃើញស្បោង
ដាក់ឥវ៉ាន់ណា
មានក្បាលឆ្មា បិទនៅពីក្រោមអញ្ចឹងទេ”
។ កណ្តុរមួយទៀត ដែលមានភ្នែកមុត
មើលឃើញ ល្បិចកលរបស់ឆ្មា
ក៏បានបន្ថែមថា៖ “ចំណែកខ្ញុំវិញ
ទោះបីជាមានដើមកក់ស្ងួត
ញាត់ពេញណែន នៅក្នុងស្បោងនោះ
ក៏ខ្ញុំមិនប្រថុយទៅជិតវាដែរ
។ នែ!
អាឆ្មាកញ្ចាស់អើយ
ឯងព្យួរខ្លួនឯងសំយុងក្បាលចុះក្រោម
ទាល់តែស្លាប់
ក៏យើងមិនទៅក្បែរឯងដែរ” ៕
"មិនត្រូវជឿ ឬក៏ទុកចិត្តទៅលើអ្វី ដែលប្រាសចាកពីភាពប្រក្រតី"
ក៏យើងមិនទៅក្បែរឯងដែរ” ៕
"មិនត្រូវជឿ ឬក៏ទុកចិត្តទៅលើអ្វី ដែលប្រាសចាកពីភាពប្រក្រតី"

0 comments:
Post a Comment